វិជ្ជាមេផ្ទះ
រូបភាព
-គ្រឿងផ្សំ៖-ម្សៅអង្ករដំណើប ៣០០ក្រាម-ម្សៅអង្ករខ្សាយ ៥ស្លាបព្រាបាយ-ស្ករស ៥ស្លាបព្រាបាយ-ខ្ទិះដូង ១ ចានធ្វើឲ្យនំកាន់តែមានរសជាតិឆ្ងាញ់ ឬប្រើទឹកក៏បាន-ស្ករស ១ចានចង្កឹះ (ទុកដាក់ក្រឡុកខាងក្រៅ)-ស្នូលនំ ៖-សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយឲ្យឆ្អិន)-ប្រេងឆា ៤ស្លាបព្រាបាយ-ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ-ខ្ទឹមក្រហម ១ដុំចិព្រ្ចាំា-អំបិល កន្លះស្លាបព្រាកាហេ្វ-ស្ករស ៤ស្លាបព្រាបាយ
-វិធីធ្វើ
-មុនដំបូងយកម្សៅអង្ករដំណើប, ម្សៅអង្ករខ្សាយ , ស្ករស និងខ្ទិះដូងលាយចូលគ្នាកូរឲ្យទៅជាម្សៅ។
-ពេលក្លាយជាម្សៅហើយច្របាច់ ឬនួតវារួចទុក១០-១៥នាទីឲ្យចូលជាតិខ្ទិះដូង។
-យកប្រេងឆាដាក់ចូលក្នុងឆ្នាំងខ្ទិះរួចដាក់ខ្ទឹមក្រហមឆាឲ្យ ឈ្ងុយដាក់ស្លឹកខ្ទឹម , សណ្តែកចំហុយ ,ស្ករសនិងអំបិលឆាចូលគ្នាឲ្យស្អិតដាច់ទឹក (ធ្វើស្នូលនំ)។
-យកស្នូលនំមកលុញជាដុំមូលតូចៗល្មម បន្ទាប់មកយកម្សៅ ១ដុំស្មានមើលឲ្យត្រូវជាមួយស្នូលធ្វើឲ្យសំប៉ែត រួចដាក់ស្នូលនំពីលើបិតម្សៅឲ្យជិតស្នូលលុញឲ្យមូល។
-បន្ទាប់ពីធ្វើរួចរាល់ហើយ យកវាទៅដាក់ចៀនឲ្យឆ្អិនស្រង់ទុកសិន។
-យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឲ្យស្កររាងស្អិតដាក់នំដែលចៀនឆ្អិន ចូលក្រឡុកឬក៏កូរឲ្យស្ករជាប់ជាមួយនំឲ្យស្ងួតជាកាស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស