វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-កាពិ ៣ស្លាបព្រាបាយ
-បង្គាក្រៀម ២ស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន)
-ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម
-ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ
-ស្ករ និងទឹកត្រី មួយមុខ ២ស្លាបព្រាបាយ
-ត្រីប្លាធូ (តាមចំណងចំណូលចិត្ត)
-បន្លែអន្លក់មាន ស្ពៃក្តោប ត្រសក់ ត្រប់ … (តាមចំណងចំណូលចិត្ត)
វិធីធ្វើ៖
១.យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម
២.យកកាពិទៅអាំងឬដុតមួយសន្ទុះ ដើម្បីឲ្យវាឆ្អិន រួចទុកមួយឡែក
៣.យកបង្គាក្រៀមបុកឲ្យម៉ត់ល្មម រួចដួសទុកមួយឡែក
៤.យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់ បុកចូលគ្នាឲ្យម៉ត់ល្មម រួចដាក់កាពិ និងបង្គាក្រៀមចូល បុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ត្រប់ពុតលំញងចូល ជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ