ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយដំណើបសង់ខ្យា!

02-Aug-2018 05:01 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ស៊ុត ៤គ្រាប់

– ខ្ទិះដូង ១៧៥មីលីលីត្រ

– ស្ករត្នោត កន្លះកូនចាន

– ស្លឹកតើយ ៣-៤សន្លឹក

 

ទឹកខ្ទិះ៖

– ខ្ទិះដូង ១២០ក្រាម

– អំបិល ១ស្លាបព្រាកាហ្វេ

– ស្ករស ៣ស្លាបព្រាបាយ

– ម្សៅអង្ករ ២ស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. យកចានគោះស៊ុតដាក់ចូល រួចដាក់ស្ករត្នោត ស្លឹកតើយ ច្របល់ចូលគ្នា ហើយដាក់ខ្ទិះដូងចូល ច្របល់ឲ្យសព្វចូលគ្នា រួចយកទៅដាក់ចំហុយ

 

២. ធ្វើទឹកខ្ទិះ ដាក់ឆ្នាំងរួចដាក់ខ្ទិះដូង ស្ករស អំបិល ម្សៅពោត កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ ជាការស្រេច

 

៣. រួចអស់ហើយដួសសង់ខ្យាដាក់ពីលើបាយដំណើប ហើយដាក់ស្រោចទឹកខ្ទិះពីលើ ឆ្ងាញ់អស់ទាស់។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ