ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ជីរនាងវងមានអត្ថប្រយោជន៍ជាច្រើន ហើយក៏ជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបាន ដែលអ្នកមិនធ្លាប់ដឹង!

03-Aug-2018 10:44 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិ ៖ ជីរនាងវង។ ជីរនាងវងមានអត្ថប្រយោជន៍ច្រើន អាចយកទៅធ្វើជាបន្លែ សម្រាប់ម្ហូបហើយ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺបានមួយចំនួនយ៉ាងមានប្រសិទ្ធភាពទៀតផង។ ខាងក្រោមនេះយើងនឹងបង្ហាញពីលក្ខណៈ ការព្យាបាល និងការប្រើប្រាស់អោយបានត្រឹមត្រូវ។

 

ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល និងគ្រាប់។

កន្លែងដាំដុះ ​៖ ដុះនៅគ្រប់ទីកន្លែង។ បន្តពូជដោយគ្រាប់។

 

លក្ខណះរុក្ខជាតិ ៖ ជាប្រភេទតិណជាតិ ដើមដុះត្រង់កំពស់​ ៣០ ទៅ ៨០ស.ម មានបែកមែកច្រើន មែកខ្ចី ៤ជ្រុង មានពណ៌ស្វាយ និងបៃតង មានក្លិនប្រហើតឈ្ងុយ។

ស្លឹក ៖ ទោលទល់ទង រាងដូចផ្លែលំពែង គែមស្លឹកមានធ្មេញរណាររាក់។

ផ្កា ៖ កញ្ចុំផ្កាចេញនៅចុងមែក ជាកួរវែង ផ្កាពណ៌ស មានគ្រាប់តូចៗ គេយកគ្រាប់ត្រាំទឹកសំរាប់ធ្វើភេសជ្ជៈលាយស្ករហូប ។

 

ការព្យាបាល ៖

ព្យាបាលក្អក ផ្តាសាយ ឈឺក្បាល ឈឺក្រពះ រមាស់បំពង់ក។

– គ្រាប់ ព្យាបាលឈឺភ្នែក ក្អក ព្រូន បំពោកបូស។

– ដើម ព្យាបាលគ្រុន បូស រលាកបំពង់ខ្យល់។

 

កំរិតប្រើ ៖

– ប្រើពី ១០ ទៅ ១៥ក្រាម ស្ងោរផឹកក្នុងមួយថ្ងៃ។

– គ្រាប់ ប្រើពី ២,៥ ទៅ ៥ក្រាម ត្រាំទឺកផឹកក្នុងមួយថ្ងៃ។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ