ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើ នំខ្ញី ឫ នំព្រ័ត្រ ងាយស្រួល!

03-Aug-2018 11:53 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ម្សៅខ្សាយ ៥០០ក្រាម  ស្ករស ៥០០ក្រាម ​ ខ្ទិះដូងដើម ២ពែង ទឹកធម្មតា ២ពែង  ប្រេងឆា

វិធីធ្វើ ៖

-ផ្សំម្សៅខ្សាយជាមួយក្បាលខ្ទិះ ច្របាច់ឲ្យឡើងទន់ស្អិត រួចធ្វើវាជាសរសៃតូចវែងៗ ហើយរុំវាខ្វែងគ្នាឲ្យមានរាងដូចព្រ័ត្រហើយដាក់សំដិលចោលប្រហែលជាកន្លះម៉ោង។

-ជំហានបន្ទាប់ត្រូវយកម្សៅនោះទៅចៀនឲ្យឆ្អិនឡើងលឿងស្រួយ​រួចលើកវាចេញទុកឲ្យស្រក់ប្រេង។នៅក្នុងខ្ទះមួយទៀត ត្រូវរំងាស់ស្ករសជាមួយទឹករហូតឡើងស្អិតខាប់ រួចយកចេញពីលើភ្លើង បន្ទាប់មកត្រូវយកនំដែលចៀនរួចនោះទៅប្រឡាក់ជាមួយទឹកស្ករនោះឲ្យសព្វ លុះដល់វាត្រជាក់ អ្នកអាចទទួលទានបានហើយ។សម្រួលអត្ថបទដោយ៖ខ្ទឹមស