ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ក្រៅពីប្រើជាម្ជូរសំរាប់ស្លរ ចាស់បុរាណលោកប្រើសណ្តាន់នេះសម្រាប់ព្យាបាលជំងឺជាច្រើន គួរឱ្យចាប់អារម្មណ៍ណាស់!

03-Aug-2018 03:04 PM

រូបភាព


ដោយ: Uddam

សណ្តាន់ជារុក្ខជាតិដើមធំ ច្រើនដុះតាមទីទំនាប ឬព្រៃរនាម។ ស្លឹករាងពងក្រពើ ផ្លែទំហ៊ំប៉ុនកដៃក្មេងរាងពងក្រពើ មានរសជាតិជូរ ។ ផ្លែវាគេប្រើជាម្ជូរសំរាប់ស្លរ ចំណែកឯស្លឹកខ្ចីៗរបស់វាក៏គេអាចប្រើជាម្ជូរបានដែរតែវាមានរសជាតិជូរលាយចត់តិចៗ ។ ក្រៅពីប្រើជាម្ជូរសំរាប់ស្លរ ចាស់បុរាណលោកប្រើសណ្តាន់នេះ ព្យាបាលជំងឺច្រើនប្រភេទដូចខាងក្រោម៖

ប្រភេទរុក្ខជាតិ៖ សណ្តាន់

ព្យាបាលជំងឺ៖ កន្ទាលត្រអាក ជំងឺសើស្បែក រោគ ពិស លឿង និងធំពោះ។

វិធីធ្វើ និងវិធីប្រើប្រាស់៖

-សំបក ព្យាបាលកន្ទាលត្រអាក និងជំងឺសើស្បែក

-ស្លឹក និងផ្លែ ធ្វើជាបន្លែ ស្ងោរត្រាំកើតពិស ធ្វើជាថ្នាំព្យាបាលរោគ លឿង និងធំពោះ។

ចាស់បុរាណយើង លោកក៏ប្រើស្លឹកសណ្តាន់នេះសំរាប់ស្ងោរយកទឹកត្រាំដំបៅពិស តែបច្ចុប្បន្ន គេរកឃើញថាអ្នកដែលមានដំបៅជើងដោយសារតែជំងឺ ទឹកនោមផ្អែមក៏អាចព្យាបាលជាដោយយកស្លឹកសណ្តាន់នេះ ស្ងោរជាមួយអំបិលត្រាំមួយថ្ងៃពីរ ទៅបីដង។ សូមសាកល្បងរយៈពេលមួយអាទិត្យឃើញលទ្ឋផលវិជ្ជមាន (សុំបញ្ជាក់ថានេះគ្រាន់តែវិធីព្យាបាលដំបៅប៉ុណ្ណោះ មិនមែនព្យាបាលជម្ងឺទឹកនោមផ្អែមទេ ) ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត