វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ម្សៅអង្ករ ១៥០ក្រាម
-ម្សៅធ្វើនំ ១៥ក្រាម
-ម្សៅអង្ករខ្សាយ ១៥ក្រាម
-អំបិល ១ចុងស្លាបព្រាកាហ្វេ
-ទឹក ៥០០មីលីលីត្រ
-ស្លឹកតើយ ១០សន្លឹក
-ស្ករត្នោត ២៥០ក្រាម
-ទឹកក្បុង ៧៥០មីលីលីត្រ
-សាច់ដូងកោស ៥០ក្រាម ឬដូង១ចំហៀង
-អំបិល អំបិល ១ចុងស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.កោសដូងហើយ ដាក់លាយជាមួយអំបិល ច្របល់ចូលគ្នាឲ្យសព្វ រួចទុកមួយឡែក
២.យកស្លឹកតើយដាក់ក្រឡុកជាមួយទឹក រួចចាក់ត្រង់កុំឲ្យដោយកាក រួចទុកមួយឡែក
៣.លាយម្សៅទាំងអស់ចូលគ្នា រួចដាក់អំបិល ចាក់ទឹកស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយចាក់ទឹកក្បុងចូល រួចដាក់ស្ករត្នោត ច្របល់ចូលគ្នាឲ្យសព្វ
៤.រួចយកដាក់លើចង្ក្រាន កូរវារហូតដល់ខាប់ ហើយចាក់ដាក់ចាន ទុកឲ្យវាត្រជាក់ ហើយដាក់សាច់ដូងពីលើ ឆ្ងាញ់ណាស់ ញ៉ាំហើយចង់ញ៉ាំទៀត។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ