ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំចេកបុកចំហុយ!!

04-Aug-2018 10:38 AM

រូបភាព


ដោយ: Uddam

ផ្លែចេក គឺជាប្រភេទ​ផ្លែឈើ​ម្យាងដែល​មាន​វីតាមីងច្រើន​មុខ​ និង​អាច​ព្យា​បាល​ជំងឺ​បាន​ទៀត​ផង​។ ផ្លែ​ចេក​អាច​យក​ទៅ​ធ្វើ​ជា​ បង្អែម​ ឬ​ មុខម្ហូប​ បានយ៉ាង​ច្រើន​មុខ​។​ វា​ងាយ​ស្រួល​រក​ណាស់​​។

គ្រឿងផ្សំ៖​ -ចេកទុំ​ – ម្សៅអង្ករខ្សាយ – ខ្ទិះដូង ស្ករស – សសៃដូងកោស – អំបិលបន្តិច

វិធីធ្វើ៖

– ចេកបកសំបកចេញ រួចយក​មក​ច្របល់ រឺ ច្របាច់​ឱ្យបែក​ចូលគ្នា​អស់ ហើយ​ដាក់ សសៃ​ដូង​កោស​ ខ្ទិះ​ដូង​ ស្ករ​ស​ ម្សៅ​អង្ករ​ខ្សាយ​ និង​ អំបិល​បន្តិច​ រួច​ច្របល់​ចូល​គ្នា​អោយ​សព្វ​

– យកស្លឹកចេក មកដាក់វេចចេក​បុកបត់​ឱ្យជិត រឺ យកទៅ​ដាក់ក្នុង​កូនចាន​តូចល្មម ក៍បាន

– បន្ទាប់មកយកមក​ដាក់ក្នុងឆ្នាំង​ចំហុយ ទុកឱ្យឆ្អិន លើកចេញ រួចជា​ការស្រេច៕