ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិការពារជំងឺភ្នែកឡើងបាយ

04-Aug-2018 11:30 AM

រូបភាព


ដោយ: Uddam

១) អ្វីទៅជាភ្នែកឡើងបាយ?
ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។

២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ៖
រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោមៈ
– មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល


– មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់
– កូនក្រមុំមានពណ៌ស និងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលបាយឡើងក្រាស់ខ្លាំង


– ក្នុងករណីកម្រិតបាយនៅតិច អ្នកជំងឺមើលឆ្ងាយមិនច្បាស់ ដោយមានការផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ ប៉ុន្តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត
– ក្នុងករណីកម្រិតបាយឡើងស្រអាប់់ខ្លាំង អ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។

៣) មូលហេតុបង្កជំងឺ៖
មូលហេតុដែលអាចបណ្តាលអោយមានជំងឺភ្នែកឡើងបាយរួមមានៈ
– អាយុច្រើន និងភាពចាស់ជរា
– ជំងឺទឹកនោមផ្អែម

– ជំងឺទឹកដក់ក្នុងភ្នែក
– ជំងឺរលាកប្រស្រីភ្នែក
– ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក

– ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់
– ការកើតមានពីកំណើតទៅលើកុមារ ឬទារក (ដូចជាក្នុងកំឡុងពេលម្តាយមានជំងឺស្អូចជាដើម)
– ការប្រើប្រាស់រយៈពេលយូរហួសកម្រិត នូវថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រឺក្រហមភ្នែកដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត។

៤) ផលវិបាក៖
ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយអោយបានត្រឹមត្រូវ និងទុកអោយបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចខាងក្រោមៈ
– ងងឹតភ្នែកទាំងស្រុង

– រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែកដែលបង្កដោយបាយភ្នែក
– រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែកដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក។

ទាំងនេះគឺជាវិធីមួយចំនួន ដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយនូវការប្រឈមទៅនឹងការវិវត្តន៍មាននូវជំងឺភ្នែកឡើងបាយ៖
១.ខ្ទឹមស
ទំពារខ្ទឹមសទាំងឆៅឲ្យបាន២កំពឹស(ពេលណាក៏បានដែរ) ក្នុងមួយថ្ងៃ ព្រោះគ្រឿងទេសមួយប្រទេសនេះ គឺជាឱសថសម្រាប់ការពារជំងឺភ្នែកឡើងបាយយ៉ាងពូកែបំផុត។

៣.ទឹកការ៉ុត
ការ៉ុតសម្បូរទៅដោយវីតាមីនA ដែលអាចដោះស្រាយបញ្ហាភ្នែកយ៉ាងពូកែបំផុត។ ដូច្នេះ ទើបអ្នកជំនាញបានផ្តល់អនុវសាន៍ឲ្យអ្នករាល់គ្នាទទួលទានទឹកការ៉ុតមួយថ្ងៃឲ្យបាន១កែវជាប្រចាំ។

ក្រៅពីនេះ សូមកុំជក់បារី តែងតែពាក់មួក ឬវ៉ែនតាការពារភ្នែកនៅពេលចេញទៅក្រោមកំដៅថ្ងៃ។ ធ្វើការគ្រប់គ្រងជំងឺទឹកនោមផ្អែម កាត់បន្ថយការប្រើប្រាស់ជាតិសុរា។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត