ចំណេះដឹងទូទៅ
រូបភាព
១. ព្យាបាលជំងឺលើសឈាម
រូបមន្ត៖
ត្រកួន + ពងមាន់
-គោះស៊ុតដាក់ចូលចានមួយ និងវៃលាយជាមួយម្ទេសបន្តិច
-ចាក់ខ្លាញ់បន្តិចចូលក្នុងខ្ទះក្តៅៗ ចៀនពងឱ្យឆ្អិនសើៗ(កុំឱ្យឆ្អិនពេក)
-ដាក់បន្លែចូលច្របល់ចូលគ្នា។ ទទួលទានទាំងក្តៅៗ។
-អ្នកកើតជំងឺលើសឈាមគួរពិសារអាហារនេះជារៀងរាល់ព្រឹក។
២. កាត់បន្ថយកូឡេស្តេរ៉ុល
រូបមន្ត៖
ត្រកួន + សាច់មាន់
-លាងសាច់មាន់ឱ្យស្អាត រួចហាន់ជាបន្ទះៗ
-ចាក់ប្រេងក្នុងខ្ទះក្តៅតិចៗ ដាក់ខ្ទឹមសចូលបន្តិច
-ចាក់សាច់មាន់ចូល
-ពេលសាច់មាន់ជិតឆ្អិន ចាក់ត្រកួនចូល
-ឆាត្រលប់ៗ បន្ថែមម្ទេសចូលបន្តិច ហើយទទួលទានក្តៅៗ។
៣. កាត់បន្ថយស្ករក្នុងឈាម
រូបមន្ត៖
ត្រកួន + សក់ពោត
-ត្រកួនស្រស់ ៦០ក្រាម សក់ពោត ៣០ក្រាម និងទឹកល្មមសម្រាប់ចម្អិនធ្វើជាស៊ុប
-ទទួលទានស៊ុបនេះឱ្យបាន ២-៣ ដងក្នុងមួយថ្ងៃ
-អាហារនេះអាចជួយបង្កើនការបញ្ចេញអាំងស៊ុយលីន។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖អ៊ាង សុផល្លែត