វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– ខ្ទឹមស មើមចាស់ៗ ១គីឡូ
– ស្ករត្នោត ឬស្ករស ៣វែក
– ទឹកខ្មេះ ៣វែក
– អំបិល ១ស្លាបព្រាបាយ
– ទឹក ១លីត្រ
វិធីធ្វើ៖
១. កាត់មើមខ្ទឹមលាងអោយស្អាត
២. ដាំទឹកអោយពុះ លើកចុះទុក ៥នាទី រួចដាក់មើមខ្ទឹមក្នុងទឹកក្តៅ ប្រហែល១នាទី ហើយស្រង់យកខ្ទឹមចេញ សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់នឹងនាំអោយមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់។
៣. យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំលាងទឹក ជូតអោយស្ងួត
៤. ញាត់មើមខ្ទឹមចូលក្នុងកែវ
៥. ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិល ដាំអោយពុះ។ សូមភ្លក្សអោយមានរសជាតិផ្អែមប្រៃបន្តិច។
៦. ពេលទឹកស្ករពុះ លើកចុះទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វរសជាតិចូលគ្នាហើយ ទើបចាក់ចូលកែវខ្ទឹម គ្របអោយជិត
៧. ដាក់កែវខ្ទឹមហាលថ្ងៃ ៣-៤ថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់
៨. យើងអាចបរិភោគខ្ទឹមជ្រក់ជាមួយ ត្រីអាំង ត្រីឆ្អើរ ។
សម្រួលអត្ថបទដោយ៖ ស្រីពៅ