វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– ស្ពៃខៀវ ១គីឡូ
– ទឹកសុទ្ធ ១លីត្រ
– អំបិល ១ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ
– ម្ទេសហាន់ ៣-៤គ្រាប់ (តាមចំណង់ចំណូលចិត្ត)
វិធីធ្វើ៖
១. លាងស្ពៃខៀវអោយស្អាត រួចកាត់វាតូចៗល្មមទៅតាមទំហំដែលអ្នកចង់បាន ហើយដាក់ហាលថ្ងៃប្រហែលជា ២ ទៅ ៣ម៉ោង រហូតដល់ស្លឹកស្ពៃឡើងទន់។
២. ដាក់ដាំទឹក រួចចាក់អំបិល និងស្ករសចូល ទុកវាអោយត្រជាក់ប្រហែលជា ៤៥អង្សាសេ។
៣. ដាក់ស្ពៃខៀវទៅក្នុងក្រឡ ហើយចាក់ទឹកអំបិលជាមួយស្ករសចូល។
៤. ចាក់ម្ទេសដែលហាន់ពីលើ បន្ទាប់មកគ្របគម្របអោយជិត និងដាក់វាហាលថ្ងៃប្រហែលជា ២ថ្ងៃ ទាល់តែស្ពៃខៀវប្រែក្លាយជាពណ៌លឿងស្លេក។
៥. ដើម្បីធ្វើអោយវាជូរបន្តិច អ្នកត្រូវដាំទឹកក្តៅដោយបន្ថែមអង្ករខ្លះចូល និងដាក់ដាំវារហូតដល់ទឹកវារាងខាប់។ ប៉ុន្តែបើធ្វើដូចនេះ លោកអ្នកនឹងទទួលបានរសជាតិឆ្ងាញ់ តែអ្នកមិនអាចទុកវាអោយលើសពី ៣ថ្ងៃ បានទេ៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ