វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– ម្រះ ១ផ្លែល្មម
– អំបិល ៣ស្លាបព្រាបាយ
– សាច់ជ្រូក ១០០ក្រាម ហាន់ស្តើងល្មម (តាមចំណង់ចំណូលចិត្ត)
– ស៊ុត ២-៣គ្រាប់
– ម្ទេសហាន់ ៣-៥គ្រាប់ (តាមចំណង់ចំណូលចិត្ត)
– ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស មួយមុខ ១ស្លាបញ្របាយ
– ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
– ទឺកធម្មតា ៣ស្លាបព្រាបាយ
– ប្រេងឆា ខ្ទឹមចិញ្រ្ចាំ
វិធីធ្វើ៖
១. យកម្រះហាន់ស្តើងៗ រួចយកច្របល់ជាមួយអំបិលប្រហែល ១០នាទី ដើម្បីកាត់ជាតិល្វីង ហើយលាងទឹកអោយស្អាត
២. ដាក់ប្រេងចូលខ្ទះអោយក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូល ឆា២-៣ត្រលប់ ហើយដាក់ម្ទេសហាន់ សាច់ជ្រូក ឆាច្របល់អោយសាច់ជិតឆ្អិន ហើយគោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នាអោយសព្វ
៣. រួចដាក់ម្រះចូល ហើយដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ ទឺកធម្មតាចូល ឆាច្របល់ចូលជាតិសព្វល្អ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ