វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើ សណ្តែកដីបំពងប័រ ងាយស្រួល
គ្រឿងផ្សំ៖ -សណ្តែតដី ១៥០g ប័រ ១ស្លាបព្រា ម្ទេសហាន់បញ្ឆិត(យកម្ទេសក្រហម ដើម្បីមើលទាក់ទាញ) ស្លឹកខ្ទឹម ឬ ស្លឹកក្រូចសើច ៤សន្លឹក ម្សៅស៊ុបខ្នរ ១ស្លាបព្រា
វិធីធ្វើ៖
១-ដាក់ខ្ទះលើភ្លើងហើយដាក់ប័រចូលឲ្យរលាយអស់ ដាក់ម្ទេស ដាក់សណ្តែកដីចូលលីងសណ្តែកដីរហូតឡើងស្រួយ សំបកប្រែជាពណ៍ត្នោត ដាក់ម្សៅស៊ុបខ្នរចូល លីងឲ្យសព្វចុងក្រោយដាក់ស្លឹកខ្ទឹមជាការស្រេច។
២-បើដាក់ស្លឹកក្រូចសើច ត្រូវដាក់លីងដំណាលសណ្តែកដីឲ្យស្រួយ នឹងយកក្លិនបានក្រអូប
៣-បើចូលចិត្តផ្អែម ពេលលើកចុះពីភ្លើង ដាក់ស្ករសចូលបន្តិច ហើយក្រឡុកឲ្យសព្វ។
៤-ម្ទេស បើចង់ហិលត្រូវដាក់ក្រោយដំណាលស្លឹកខ្ទឹម៕