ឱសថបុរាណធម្មជាតិ
ត្រឡាចពិតជាមានគុណប្រយោជន៏អស្ចារ្យមែន ដែលជាឱសថព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!
រូបភាព
រុក្ខជាតិ៖ ត្រឡាច
ផ្នែកប្រើប្រាស់៖ ប្រើសំបកផ្លែទុំ គ្រាប់ សាច់ ឫស។
កន្លែងដាំដុះ៖ ដាំជាចំការ ឬដាំអោយវារឡើងទ្រើង នៅក្បែរផ្ទះ ដើម្បីធ្វើជាបន្លែ។
រសជាតិ៖ មានជាតិផ្អែម ធាតុត្រជាក់ គ្មានជាតិពុល។
ការព្យាបាល៖
-ត្រឡាចទាំងមូល ព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់។
-សំបកផ្លែទុំ ព្យាបាលរលាកប្លោកនោម និងហើម។
-គ្រាប់លីង ព្យាបាលក្អក ពស់ចឹក កើតពិស ព្រូន។
-ស្លឹក លាងអោយស្អាត បុកអោយម៉ត់ លាយទឹកខ្មេះ បិតព្យាបាលពិសកើតនៅចុងម្រាម។
-ឫស ដាំទឹកហូបព្យាបាលអុតស្វាយ។
កំរិត និងរបៀបប្រើ៖
-សំបកផ្លែទុំស្ងួត ១៥-៣០ក្រាម។
-គ្រាប់ទុំស្ងួត ១០-២៥ក្រាម ដាំទឹកហូប។
-ឫស ១៥-៣០ក្រាម ដាំទឹកហូប។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ