វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
វិធីធ្វើ នំខេកចេក !! ឆ្ងាញ់
+គ្រឿងផ្សំ:– ក្រដាស ពុម្ពនំខេក– ស្ករស ១៩០ ក្រាម– អំបិល ១/២ ស្លាបព្រាកាហ្វេ– ម្សៅនំពងទា ១៨០ ក្រាម
– ផ្លែចេកទុំ– ទឹកដោះគោ (ស្រស់) ៦០ ក្រាម– ពងទា ឬ ពងមាន់ ២– ទឹកក្លិន វ៉ានីឡា
+វិធីធ្វើ:
១- ចិតចេកជាចំនិត បន្ទាប់មកយកមកកិនអោយម៉ត់
– វាយស៊ុតឲ្យម៉ត់ យកស៊ុតដែលវាយម៉ត់ហើយមកលាយ ចូលជា មួយនឹងម្សៅ
២- បន្ទាប់មកយកមកលាយចូលជាមួយចេក ស្ករស អំបិល ទឹកដោះគោស្រស់ ទឹកក្លិនវ៉ានីឡា លាយចូលគ្នាអោយសព្វ រួចដួសមកដាក់ក្រដាសពុម្ពនំខេក ហើយយកទៅដុត ឬចំហុយ រហូតដល់នំ ឡើង និង ឆ្អឹនល្អជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស