វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– ក្តាមរស់ ១០-១៥ក្បាល
– ទឹកត្រី
– កែវមានគំរប សម្រាប់ដាក់ក្តាម
– រំដេង ១-២ដុំ ហាន់ជាបន្ទះៗ
– ក្រូចឆ្មារ ១-២ផ្លែ កាត់ជាដុំៗ
– ស្លឹកក្រូចឆ្មារ ១០-១៥សន្លឹក
– ម្ទេស ៥-៧ផ្លែ ហាន់តូចៗ
– ខ្ទឹមស ៥-៧កំពឹស ដំអោយសំប៉ែត
គ្រឿងបន្ថែមរសជាតិ៖
– ស្ករស ១ស្លាបព្រាបាយ
– ម្ទេស ៣-៥ផ្លែ ហាន់ល្អិតៗ
– ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ
– ក្រូចឆ្មារ ស្លឹកជីរនាងវង
វិធីធ្វើ៖
១. លាងក្តាមអោយស្អាត រួចយកតំរៀបក្នុងកែវអោយណែនល្មម
២. ដាក់រំដេង ក្រូចឆ្មារ ស្លឹកក្រូចសើច ម្ទេស ខ្ទឹមសចូលពីលើ រួចចាក់ទឹកត្រីចូលពាក់កណ្តាលកែវដាក់ក្តាម ហើយចាក់ទឹកឆ្អិនចូលថែមអោយលិចក្តាម រួចគ្របអោយជិត ហើយផ្អាប់ទុករយៈពេល ៦ម៉ោង
៣. ពេលញ៉ាំស្រង់ក្តាម យកមកបកសំបកអោយស្អាត ហែកតូចៗល្មម តាមចំណង់ចំណូលចិត្ត រួចលាយជាមួយគ្រឿងបន្ថែម ស្ករស ម្ទេសហាន់ ខ្ទឹមស ស្លឹកជី ច្របាច់ក្រូចឆ្មារចូល ច្របល់អោយសព្វ រួចភ្លក្សរសជាតិម៉ាល្មមតាមចំណង់ចំនូលចិត្តជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ