វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ត្រី ១ក្បាលធំល្មម (តាមចំណង់ចំណូលចិត្ត)
-ខ្ទឹមស ៨-១០ហាន់ស្តើងៗ
-ខ្ញីហាន់ជាសរសៃៗ ស្លឹកខ្ទឹមកាត់វែងល្មម ស្លឹកជី មួយមុខ កន្លះកូនចាន
-ម្ទេសដៃនាង ២-៣ ហាន់
-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
-ប្រេងល្ង ១ស្លាបព្រាបាយ
-ស្ករស ២ស្លាបព្រាកាហ្វេ
-ទឹកធម្មតា កន្លះកូនចាន
វិធីធ្វើ៖
១.លាងត្រីអោយស្អាត រួចវះវាជាឆ្នូតៗ ទុកមួយឡែក
២.លាយទឹកជាមួយទឹកស៊ីអ៊ីវ ប្រេងល្ង ស្ករសចូលគ្នា កូរអោយសព្វ
៣.យកឆ្នាំង ឬខ្ទះដាក់ខ្ទឹមសហាន់ចូល រួចយកត្រីដាក់ពីលើ ហើយចាក់គ្រឿងដែលលាយហើយពីលើត្រីអោយសព្វ រួចដាក់ខ្ញី ស្លឹកខ្ទឹម និងស្លឹកជីពីលើ
៤.
ហើយយកទៅដាក់ចំហុយប្រហែល ១០-១៥នាទី ឆ្អិនសាច់ត្រីល្អ ជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ