ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ស្វាយត្រាំ ងាយស្រួល!

08-Aug-2018 05:41 PM

រូបភាព


ដោយ: Uddam

របៀបធ្វើ ស្វាយត្រាំ ងាយស្រួល! ស្រក់ទឹកមាត់

គ្រឿងផ្សំ៖ ស្វាយ  អំបិល ​កំបោរ កំប៉ុងសំរាប់ដាក់ស្វាយរបៀបធ្វើ៖
១- យកស្វាយលាងអោយស្អាត ដាក់ហាលថ្ងៃពីរបីម៉ោង ប្រែផ្លែចុះឡើង ម្តងមួយយាម អោយស្ងួតទឹក រាងស្វិតសំបកបន្តិច ទើបយកច្រកក្នុងកែវ។
២- ដាំទឹកអំបិលមួយឆ្នាំង ពុះហើយ លើកចុះពីចង្ក្រាន ទុកអោយក្តៅឧណ្ណៗ។
៣- បើចង់បានពណ៌ស្អាត ក្លិនក្រអូបឆ្ងាញ់ ហើយមានរសផ្អែម សូមថែមស្ករត្នោត នៅក្នុងទឹកដាំ ហើយទុកអោយពុះសឹមលើកចុះ។
៤- នៅពេលទឹកដាំចុះកំដៅ មកក្តៅឧណ្ហៗ ប្រហែល 40c សូមចាក់ទៅក្នុងកែវ បិទគ្របអោយជាប់ ហើយដាក់ហាលថ្ងៃ ហាលសន្សើម ពីរទៅបីថ្ងៃ
៥- ពេលណាផ្លែស្វាយដូរពណ៌អស់ ពេលនោះ យើងអាចទទួលទានបានហើយ។
បើចង់ទុកអោយបានយូរ ៖
– កុំដាក់ស្ករ ឬ ម្ទេស – កុំចាក់ទឹកក្តៅស្រោចផ្លែស្វាយ។ ទុកទឹកអំបិលដែលដាំពុះ អោយត្រជាក់សិន សឹមចាក់ចូលកែវ ដែលដាក់ស្វាយហាលស្ងួត។ – ហាលស្វាយអោយស្ងួតបន្តិចថែមទៀតសិន សឹមច្រកកែវ។
– ដាក់អំបិល អោយប្រៃបន្តិចថែមទៀត។ ធ្វើបែបនេះ ស្វាយក្រប្រែពណ៌ នៅពេលដាក់ហាល តែដល់ប្រែពណ៌អស់ គឺទុកបានយូរ មិនងាយខូច។ សម្រួលអត្ថបទដោយ៖ខ្ទឹមស