ឱសថបុរាណធម្មជាតិ
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃដើម និងផ្កាស្រកានាគ ដែលជាឱសថព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព
រូបភាព
រុក្ខជាតិ ៖ ស្រកានាគ
ផ្នែកប្រើប្រាស់ ៖ ផ្កា និងដើម។
កន្លែងដាំដុះ ៖ គេតែងដាំអោយវារឡើងដើមឈើធំ ឡើងជញ្ជាំង ដើម្បីយកផ្លែទទួលទាន។ អាចទទួលផលនៅរដូងក្តៅប្រើស្រស់ ឬហាលអោយស្អួត។ ដើមអាចទទួលផលគ្រប់រដូវ ច្រើនប្រើស្រស់។
រស និងសកម្មភាព ៖ រសផ្អែមសាប មានលក្ខណៈត្រជាក់ មានសកម្មភាពបញ្ចុះកំដៅសម្រួលដង្ហើម បំបាត់ក្អក រំលាយស្លេស្ម៍។ ដើមមាន សកម្មភាពរំលាយជាតិពិស។
កាព្យាបាល ៖
– ផ្លែ ជាប្រភេទអាហារបញ្ចុះកំដៅ បន្ទន់លាមក។
– ផ្កា ប្រើព្យាបាលរលាកបំពងដង្ហើម រលាកកូនកណ្តុរប្រភេទរបេង របេងស្ងួត ស្រវឹងស្រា។
– ដើម ប្រើរលាកភ្លើង រលាកទឹកក្តៅ បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ។
កំរិត និងរបៀបប្រើ ៖
– ប្រើ ១៥-៣០ក្រាម ប្រភេទថ្នាំស្ងោរផឹក។
– ប្រើដើមបកសំបកចេញ បុកអោយម៉ត់ យកទឹកលាបនៅកន្លែងរបួស។
– ផ្កា ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកទទួលទាន។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ