ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើក្រូចងាំង៉ូវ!

10-Aug-2018 10:48 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

​- ក្រូចឆ្មារ ២០ផ្លែ

– ស្ករត្នោត ឬស្ករស ២ស្លាបព្រាបាយ

– អំបិល ៦ស្លាបព្រាបាយ

– ទឹកខ្មេះ ៨ស្លាបព្រាបាយ

– ទឹក ២លីត្រ

 

វិធីធ្វើ៖

១. ​យក​ក្រូច​ឆ្មារ​មក​​លុញ​ឱ្យ​ទន់​ បន្ទាប់មក​​​​យក​វា​ទៅ​ស្រុះ​ក្នុង​ទឹក​​​កំពុង​ដាំពុះ​​ប្រហែល​​ ៥នាទី

 

២. ​រួច​​ស្រង់​យក​មក​លាង​ទឹក​ត្រ​ជាក់​ រួច​ហើយ​ដាក់​ហាល​ថ្ងៃ​ឱ្យក្រៀម​ប្រហែល​ ២-៣ថ្ងៃ

៣. បន្ទាប់​ពីហាល​ថ្ងៃ​ស្ងួតហើយ​ យក​វា​​មក​ដាក់​ចូល​ក្នុង​ក្រឡ

 

៤. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ចាក់​ទឹក​បន្តិច រួច​កូរ​វា​ឱ្យស្អិត​ឡើង​ជើង​អង្ក្រង

 

៥. ដាក់​ទឹក​ អំបិល និងទឹកខ្មេះ​ចូល ​​​កូរ​វាឱ្យរលាយ​​​ដាំ​​​ឱ្យពុះ​ បន្ទាប់​ពី​ទឹក​ពុះ​ហើយ​ត្រូវ​បិតភ្លើង​ទុក​ទឹក​នោះ​ឱ្យ​ត្រជាក់

 

៦. ពេល​ដែលទឹក​ត្រ​ជាក់​យក​វា​ទៅ​ចាក់​ចូល​ ឬក៏ដួសដាក់​ក្នុង​ក្រឡ​ដែល​បាន​ដាក់​ក្រូច​ចូល ​​​​ទុក​វា​មួយ​សប្តាហ៍អាចយក ​វា​ទៅ​ប្រើបាន​ហើយ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ