វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-សាច់មាន់ ៥០០-៦០០ក្រាម កាប់ជាដុំៗ
-ទឹក ៨០០មីលីលីត្រ
-ដុំស៊ុបមាន់ ១ដុំ
-ត្រយ៉ូង ១ផ្លែល្មម កាត់ជាដុំៗ (ដាក់ត្រាំទឺកចោលមួយសន្ទុះ)
-ខ្ទិះដូង ៨០០មីលីលីត្រ
-រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសហាន់(ដាក់ក៏បានមិនដាក់ក៏បាន)
-អំបិល ១ចុងស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ទឹកត្រី ១ស្លាបព្រាបាយកន្លះ
-ក្រូចឆ្មារ និងជីស្ងោរជ្រក់ (ដាក់តាមចំណង់ចំណូលចិត្ត)
វិធីធ្វើ៖
១.ដាក់ទឹកចូលឆ្នាំង រួចដាក់ដុំស៊ុនមាន់ចូល ទុកអោយពុះ
២.ដាក់អំបិលចូលបន្តិច រួចដាក់រំដេង គល់ស្លឹកគ្រៃ ម្ទេសហាន់ចូល ទុកមួយរំពុះ
៣.ដាក់សាច់មាន់ចូល ទុកអោយសាច់ឆ្អិនបន្តិច រួចដាក់ស្ករស ទឹកត្រីចូល ច្របល់ចូលគ្នាអោយសព្វ
៤.ដាក់ខិ្ទះដូងចូល រួចដាក់ត្រយ៉ូងចេកចូល កូរចូលគ្នា ឆ្អិនហើយដាក់ស្លឹកក្រូចសើច ច្របាច់ក្រូចឆ្មារចូល ជាការស្រេច។
*ពេលដួសដាក់ចានហើយ ចាំដាក់ស្លឹកជីចូល អាចថែមក្រូចឆ្មារ ឬទឹកត្រីដាក់ម្ទេសទៀតក៨បាន តាមចំណងចំណូលចិត្ត។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ