វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ក្តាម
-សាច់ក្តាម ១៥០ក្រាម
-សាច់ជ្រូកចិញ្រ្ចាំ ១៥០ក្រាម
-បង្គា ១០០ក្រាម ហាន់តូចៗ
-ស៊ុត ២គ្រាប់
-ខ្ទឹមស ៥-៦ និងម្រេច ១ស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់
-ម្សៅបំពង ២ស្លាបព្រាបាយ
-ទឺកស៊ីអ៊ីវ ទឹកប្រេងខ្យង មួយមុខ ១ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.ក្តាមលាងអោយស្អាត រួចបេះយកសាច់ក្តាមទុកមួយឡែក ហើយស្នូកទុកមួយឡែក
២.ដាក់ខ្ទឹមស និងម្រេចដែលបុកហើយចូលចាន រួចដាក់ស្ករស ទឺកស៊ីអ៊ីវ ទឹកប្រេងខ្យងចូល ហើយដាក់សាច់ក្តាម បង្គា សាច់ចិញ្រ្ចាំចូល ច្របល់អោយសព្វល្អ រួចគោះស៊ុត ១គ្រាប់ដាក់ចូល ហើយដាក់ម្សៅបំពងចូល ច្របល់អោយសព្វប្រហែល ១៥-២០នាទី
៣.រួចយកស្នូកក្តាម ដាក់សាច់ដែលលាយគ្រឿងហើយចូល ហើយយកទៅចំហុយប្រហែល ២០-២៥នាទី រួចយកចេញទុកអោយត្រជាក់
៤.យកស៊ុត ១គ្រាប់ទៀតគោះដាក់ចាន វាយបញ្ចូលគ្នា រួចយកក្តាមដែលចំហុយហើយប្រឡាក់ជាមួយស៊ុតអោយសព្វ
៥.ដាក់ប្រេងឆាចូលខ្ទះអោយក្តៅ រួចដាក់បំពងក្តាម អោយក្រៀមល្មម រួចជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថដោយ៖ ស្រីពៅ