វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ -ល្ហុងឈូសជាសសៃៗ -ប៉េងប៉ោះ -សណ្ដែកគួរ ( កាត់ប្រហែល 2ថ្នាំងដៃ ) -ក្ដាមប្រៃ ( បកអោយស្អាត )-ទឹកត្រី, ស្ករត្នោត, ប៊ីចេង, ក្រូចឆ្មា -សណ្ដែកដីលីង -ខ្ទឹមស, ម្ទេស-ស្លឹកជីនាងវង-បង្គាក្រៀម
វិធីធ្វើ៖
-ដាក់ខ្ទឹមស ម្ទេស ស្ករត្នោត បុកចូលគ្នានៅក្នុងត្បាល់អោយរៀងម៉ត់បន្តិច រួចដាក់ ទឹកត្រី ទឹកក្រូចឆ្មា អំបិល បង្គាក្រៀម សណ្ដែកដី និង ក្ដាមប្រៃ បុកចូលគ្នាអោយចូលជាតិ ( អាចភ្លក់មើលបន្តិច អោយល្មមតាមការចូលចិត្ត )
-បន្ទាប់មកដាក់សណ្ដែកគួរ ប៉េងបោះ ល្ហុង និងជី បុកលុមៗអោយទន់ល្ហុង ទើបដួសដាក់ចានរួចជាការស្រេច ។+ចំណាំ៖តិចនិកងាយៗ ដែលធ្វើឱ្យសរសៃល្ហុងស្រួយឆ្ងាញ់មិនទន់គឺយកល្ហុងដែលកោសរួចហើយនោះ ទៅត្រាំក្នុងទឹកដាក់សំបកក្រូចឆ្មារចូលទៅក្នុងទឹកនោះបើខ្លាចសំបកក្រូចឆ្មារមិនគ្រាន់អាចបន្ថែមទឹកក្រូចឆ្មារចូលទៅថែមទៀតច្របល់ស្រាលៗ ទុកមួយសន្ទុះសឹមស្រង់ល្ហុងចេញ ឱ្យស្រស់ទឹកសឹមយកទៅធ្វើបុកល្ហុងតាមធម្មតានោះអ្នកនឹងបានបុកល្ហុងដែលស្រួយឆ្ងាញ់មិនខាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស