វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើលតស្វិតឱ្យឆ្ងាញ់!!!កុំឲ្យពិបាកដើររកទិញ ធ្វើខ្លួនឯងញាុំម៉ាម្តង
+ គ្រឿងផ្សំ- ម្សៅអង្ករ ២០០ក្រាម- ទឹកស្លឹកតយ ៥០០មីលីលីត្រ- ទឹកស្លឹកតយ ៥០០មីលីលីត្រ- ទឹក ៦០០មីលីលីត្រ- ខ្ទិះដូង ៤០០មីលីលីត្រ- ស្ករត្នោត ៤០០ក្រាម (ស្ករដុំ)- ល័ក្ខពណ៌បៃតង ២-៣តក់ (ដាក់ឬមិនដាក់តាមចំណូលចិត្ត) ដាក់នៅពេលលាយទឹកជាមួយម្សៅ- ម្សៅពោត ១ស្លាបព្រាបាយកន្លះ
+ វិធីធ្វើ
១. មុនដំបូងអ្នកត្រូវមានឆ្នាំងមួយយកមកដាក់ម្សៅ អំបិល និងទឹកស្លឹកតយបន្ទាប់មកកូរវាឲ្យរលាយ។
២. បន្ទាប់ពីកូរវាឲ្យរលាយរួចហើយ ត្រូវយកទៅដាក់ដាំហើយកូរបន្តទៀតរហូតទាល់តែឆ្អិនល្អ ស្មានមើលប្រហែលជា ៣០ នាទីទើបអ្នកលើកវាចេញ។
៣. បន្ទាប់ពីនោះមកអ្នកត្រូវយកពុម្ពដែលសម្រាប់ធ្វើលតរួចហើយយកម្សៅដែលបានកូរឆ្អិនដួសដាក់ក្នុងពុម្ពនោះបន្ទាប់មកយកសំភារៈសង្កត់ដែលគូរគ្នាជាមួយពុម្ពសង្កត់ពេលនោះអ្នកនិងទទួលបានជារាងបង្អែមលត នៅពេលដែលធ្វើត្រូវមានទឹកដែលមានទឹកកកដាក់ត្រង់ពីក្រោម។នៅពេលស្រង់លតដាក់ចាន សូមដាក់ទឹកកកចូលដើម្បីរក្សាលតកុំឱ្យជាប់គ្នាពេលទទួលទានដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូងដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់
+ វិធីធ្វើទឹកខ្ទិះដូង និងទឹកស្ករ៖-ត្រូវមានឆ្នាំង រួចចាក់ខ្ទិះដូង ម្សៅពោត អំបិល ១ចុងស្លាបកាហ្វេ កូរបញ្ចូលគ្នាទុកដោយឡែកសិន បន្ទាប់មកយកឆ្នាំងមួយទៀតដាក់ស្ករត្នោត អំបិល ១ចុងស្លាបកាហ្វេ និងដាក់ទឹកឲ្យលិចស្ករ ប្រហែល ១ លីត បន្ទាប់មកទៀតយកទៅដាក់ដាំឲ្យពុះទាំងពីរដូចគ្នាជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស