វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-បាយ ២កូនចាន
-ស៊ុត ២គ្រាប់
-បង្គា ៨-១០ បកសំបកឲ្យស្អាត
-ការ៉ុត ហាន់ល្អិតៗ ឬចិញ្រ្ចាំ ២ស្លាបព្រាបាយ
-ខ្ទឹមបារាំង ហាន់ល្អិតៗ ឬចិញ្រ្ចាំ ៣ស្លាបព្រាបាយ
-ស្លឹកខ្ទឹម ហាន់ល្អិតៗ ១ស្លាបព្រាបាយ
-ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
-ស្ករស ២ស្លាបព្រាកាហ្វេ
-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងខ្ទឹមបារាំងចូល ឆាច្របល់ឲ្យក្រហមបន្តិច ហើយដាក់បង្គាចូល ឆាច្របល់ឲ្យបង្គាជិតឆ្អិន
២.គោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១នាទី រួចដាក់បាយចូល ឆាច្របល់ចូលគ្នាឲ្យសព្វល្អ
៣.ដាក់ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ ការ៉ុត ស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ