វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើតៅហ៊ូត្រជាក់ ស្រូបទឹកស្ករ គ្រឿងផ្សំ៖ សណ្តែកសៀង១០០ក្រាម ម្សៅសារាយ១ស្លាបព្រាកាហ្វេ របៀបធ្វើ៖
– យកសណ្តែកសៀង១០០ក្រាម ត្រាំជាមួយទឹកក្តៅ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
– យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
– យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅសារាយ ១ស្លាបព្រាកាហ្វេ កូរអោយសព្វ។
– បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។
– នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីមួយបន្ទះ ដើម្បីយកក្លិនក្រអូប។– បើមិនមានម្សៅសារាយ អាចប្រើម្សៅពោតជំនួសក៏បាន។ ១ស្លាបព្រាសារាយ ឬ ពីរស្លាបព្រាម្សៅពោត។
– បើចង់ទន់ល្អ ច្របាច់ក្រូចឆ្មារដាក់ចូលទឹកសណ្តែក នៅពេលកំពុងដាក់ដាំអោយពុះ។សម្រួលអត្ថបទដោយ៖ខ្ទឹមស