វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ឆ្អឹងជំនី ៣០០ក្រាម កាប់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)
– ត្រឡាច ៥០០ក្រាម កាត់ជាដុំធំល្មម (តាមចំណង់ចំណូលចិត្ត)
– ការ៉ុត ១ផ្លែល្មម កាត់ជាដុំៗ
– ផ្សិត ៨-១០ (ដាក់៏បានមិនដាក់ក៏បាន)
– ខ្ទឹមស ១០-១៥ និងម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់
– ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ
– ទឹក ១៥០០មីលីលីត្រ
– ស្លឹកជី ស្លឹកខ្ទឹម
វិធីធ្វើ៖
១. ដាក់ទឹកចូលឆ្នាំងដាំមួយរំពុះ រួចដាក់ស្ករស ទឹកស៊ីអ៊ីវ ខ្ទឹមសបុកជាមួយម្រេចចូល កូរចូលគ្នា
២. ដាក់ឆ្អឹងជំនី ការ៉ុតចូល រម្ងាស់ប្រហែល ១០-១៥នាទី
៣. ដាក់ត្រឡាចចូល រម្ងាស់ទៀតប្រហែល ១០នាទី រួចដាក់ដាក់ស្លឹកជី និងស្លឹកខ្ទឹមចូល ហើយដួសដាក់ចានជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ