ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ខ្ជាយមិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណោះទេ តែខ្ជាយក៏ជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនបានផងដែរ!

14-Aug-2018 10:28 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិ៖ ខ្ជាយ

ផ្នែកប្រើប្រាស់៖ មើម។

កន្លែងដាំដុះ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។

កន្លែងដាំដុះ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។

លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម

ស្លឹក៖ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់

ផ្កា៖ ពណ៌ផ្កាឈូក មាន២ទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។

 

ការព្យាបាល៖

-មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍…។

កំរិតប្រើ៖

-មើមស្រស់ លាងទឹកអោយស្អាត ប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។

-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ