វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
រូបមន្តធ្វើ ប្រហិតឆឹង ឆ្ងាញ់ ! ចំណាយតិច
គ្រឿងផ្សំ៖-ប្រហិតតាមចំណង់ចំណូល -ទឹកម្ទេស ទឹកសៀង ស្ករត្នោត ម្ទេសស្រស់ ម្ទេសឆារ
របៀបធ្វើ៖
-ទឹកម្ទេស ទឹកសៀង ស្ករត្នោត ម្ទេសស្រស់ ម្ទេសឆារដាក់លាយចូលគ្នាក្នុងចានកូរចូលអោយសប់គ្រឿង
-ប្រហិតត្រូវយកទៅលាងទឹកអោយស្អាត ដាក់អំបិលបន្តិច ដើម្បីអោយស្អាតល្អ ហើយយកទៅស្រុះទឹកក្ដៅ ២នាទី ស្រង់ចេញមកទុកអោយស្ងួត
-ដាក់ខ្ទះអោយក្ដៅ ដាក់ខ្លាញ់ និងដាក់ខ្ទឹមសខ្លះដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត បន្ទាប់មកចាក់ប្រហិតចូលកូរអោយសប់បាន១នាទី ចាក់គ្រឿងដែលផ្សំរួចចូលទៅ ហើយកូរអោយសប់ ២នាទី ជាការស្រេច។
ចំណេញពេល ចំណេញលុយ ។សម្រួលអត្ថបទដោយ៖ខ្ទឹមស