ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ស៊ុបស៊ូគី!! ហ៊ុយៗ

14-Aug-2018 04:39 PM

រូបភាព


ដោយ: Uddam

របៀបធ្វើ ស៊ុបស៊ូគី!! ហ៊ុយៗ

គ្រឿងផ្សំ-ឆ្អឹង​ជំ​នី​​ ២៥០​ក្រាម-ឆៃថាវ​ ១មើម-បន្លែ​(​ស្ពៃ​បូគោ ត្រកួន​ ស្ពៃខ្មៅ….) ៥០០ក្រាម-បង្គា​ ២៥​ក្រាម-ផ្សិត ២០០ក្រាម-ស្លឹក​ត្រជៀក​កណ្តុរ ២៥ក្រាម -មី​សួ ​៣ដុំ-សាច់​​បន្ថែម(តាម​ចំណូល​ចិត្ត​​ ឧ.សាច់​ជ្រូក​) ២៥០ក្រាម-ខ្ទឹម​ស ១២​កម្ពឹស-អំ​បិល​ ២ស្លាព្រាកាហ្វេ-ប៊ីចេង​មួយស្លាព្រាកាហ្វេ-ទឹកត្រី​ ៥ស្លាព្រា​បាយ-ស្ករ​ស​កន្លះ​ស្លា​ព្រាបាយ​​-ស៊ុត​ មួយ​គ្រាប់-ទឹក​ប្រេង​ខ្យង ៣ស្លាព្រាបាយ-ទឹក​ម្ទេស​ដប ២០០មីលីលីត-ខ្ទឹម​ក្រហម​ត្រាំ ​២ទៅ៣មើម-ស្លឹក​ជី​វ៉ាន់​ស៊ុយ​​មួយដើម-ល្ងស​​​ ៥០​ក្រាម

វិធីធ្វើ៖១/ ជាដំបូង​អ្នក​ត្រូវ​កាត់​ឆ្អឹង​ជំ​នី​ប្រវែង​ ១តឹក​​ព្រម​ទាំង​លាង​សម្អាត​ឲ្យ​ស្អាត។​ឆៃថាវ​ត្រូវ​កោសសម្បក​នឹងសម្អាតឲ្យ​ស្អាត​បន្ទាប់​មកកាត់​ទទឹង​ៗ​កម្រាស់​ ១​ឬ ២​សង់​ទីម៉ែត​​ទុកមួយ​អន្លើ។

២/បន្លែ​ត្រូវ​កាត់​ប្រវែង​ ១​តឹក​​។​ ចំណែក​បង្គា​ត្រូវ​បក​សំបក​នឹង​លាស​សម្អាត​ឲ្យ​ស្អាត​។ ផ្សិត​ត្រូវ​កាត់​ជើង​ដែល​នៅ​ក្បែរ​ដី​ចោល​និង​លាង​សម្អាត​ឲ្យ​ស្អាត។ ស្លឹក​ត្រជៀក​កណ្តុរ​ត្រូ​វ​ត្រាំ​ទឹក​ឲ្យ​រីក​និង​កាត់​កម្ទិចឈើ​​ដែលនៅ​ ជាប់​នោះ​ចេញ​ឲ្យ​ស្អាត​។ មី​ស៊ួត្រូវ​ត្រាំ​ទឹក​ឲ្យ​រីក​នឹង​កាត់ប្រវែង​ ២ តឹក​ទុក​មួយ​អន្លើ។ សម្រាប់​សាច់​ដែល​បន្ថែម​នោះ​អ្នក​គួហាន់​ជា​បន្លាះ​ស្តើង​ៗ​។

៣/ជា​បន្ត​មក​ទៀត​ត្រូវ​ដាក់ ​ដាំទឹករំងាស់​​​ឆ្អឹង​ជំនី​​​ដាក់និង​ឆៃ​ថាវចូល​​​​ព្រម​ទាំងដំខ្ទឹម​ស​​ ប្រហែល​៣ទៅ៤​កម្ពឹស​រួម​ទាំង​ដំខ្ទឹម​ក្រហមត្រាំ​ចូល​ក្នុង​ទឹក​ស៊ុប​រង​ចាំ ​រយះ​ពេល​ ១ម៉ោង​។

៤/មួយ​ម៉ោង​ក្រោយ​សូម​បន្ថែម​អំ​បិល​មួយស្លាព្រាកាហ្វេ,ប៊ីចេង​មួយស្លាព្រាកាហ្វេ,ទឹកត្រី​ ៥ស្លាព្រា​បាយ​,ស្ករ​ស​កន្លះ​ស្លា​ព្រាបាយ​​រង​ចាំ​មួយ​រំពុះ។នៅ​ពេល​ញ៉ាំបន្ថែម​បន្លែ,សាច់​បន្ថែម​,បង្គា,ផ្សិត​,ត្រជៀក​កណ្តុរចូល​កូរឲ្យ​សព្វ​រួច​បន្ថែម​មី​ស៊ួ​ព្រម​ទាំង​គោះ​ស៊ុត​ចូល​មួយ​គ្រាប់​ចូល​ជាការ​ស្រេច។

៥/ដំណាក់កាល​នេះ​អ្នក​គួ​តែ​ធ្វើ​ទឹក​ជ្រលក់​ចំ​ណែក​វិធី​ធ្វើ​ទឹក​ជ្រលក់​គឺដាក់​ខ្ទឹម​សព្រម​ទាំង​ខ្ទឹម​ក្រហម​ត្រាំ​ដែល​នៅ​សល់​,​ទឹក​ម្ទេស​ដប​,ទឹក​ប្រេង​ខ្យង​,ព្រម​ទាំង​អំបិល​មួយ​ស្លាព្រាកាហ្វេចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​មួយ​ហើយ​ធ្វើ​ការ​ក្រឡុក​ឲ្យ​ម៉ត់​ចូល​គ្នាបន្ថែម​​​ ល្ងស​​នឹង​ស្លឹក​ជី​វ៉ាន់​ស៊ុយ​ចូលកូរ​ចូល​គ្នា​ឲ្យ​សព្វរូចជាកាស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស