វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្ស៖
– គ្រាប់ត្នោត ៥-៧គ្រាប់ កាត់ជាដុំតូចៗល្មម
– ខ្ទិះដូង ១កូនចាន
– ទឹក ១កូនចាន
– ស្លឹកតើយ ៥-៦សន្លឹក
– ស្ករស ឬស្ករត្នោត ៥០-៦០ក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១. ដាក់ខ្ទិះដូងចូលឆ្នាំង ចាក់ទឹកចូល រួចដាក់ស្ករ អំបិល ស្លឹកតើយចូល កូរតិចៗចូលគ្នាឲ្យសព្វ ទុកមួយរំពុះ
២. ពុះហើយស្រង់ស្លឹកតើយចេញ រួចដាក់គ្រាប់ត្នោតចូល កូរតិចៗចូលគ្នា រម្ងាស់ប្រហែល ៥នាទី ហើយដួសដាក់ចានជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ