ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិសម្រាប់អ្នកដែលមិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជំងឺរ៉ាំរ៉ៃ ទាស់មិនដឹងមុខ គេងមិនសូវបាន
រូបភាព
ព្យាបាល៖ មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជំងឺរ៉ាំរ៉ៃ ទាស់មិនដឹងមុខ គេងមិនសូវបាន
រុក្ខជាតិ៖ ប្រមោយដំរី
វិធីធ្វើ និងប្រើប្រាស់៖
-ដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ)
-ញ៉ាំបរិមាណ ២ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី (ហាមប្រើលើស)។
បើចង់ឱ្យឆាប់មានសាច់ គួរញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់ ដោយដាក់ហាលដើម និងស្លឹកឲ្យស្ងួត ប្រមាណ ១៥-៣០ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។
** ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។
ប្រភពអត្ថបទ៖ ដកស្រង់ពីហ្វេសប៊ុក និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល សម្រាប់បងប្អូនទុកជាការស្វែងយល់។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។