ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ឆៃប៉ូវ រូបមន្តពិសេស!

16-Aug-2018 10:42 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ឆៃប៉ូវប្រៃ ៥០០ក្រាម

– ខ្ទឹមក្រហម ខ្ទឹមស មួយមុខ ១០០ក្រាម ហាន់តូចៗ

– ម្ទេសហាន់ ៨-១០គ្រាប់ (តាមចំណង់ចំណូលចិត្ត)

– ស្ករស ១៥០ក្រាម

– ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ

‎វិធីធ្វើ៖

១. ឆៃប៉ូវលាងទឹកអោយស្អាត ហាន់ជាសរសៃតូចៗល្មម រួចដាក់ត្រាំទឹកប្រហែល ១ម៉ោងហើយស្រង់ចេញទុកអោយស្ងួតទឹក

 

២. យកឆៃប៉ូវលាយជាមួយខ្ទឹមក្រហម ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ និងស្ករស  ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។

 

* ទុកក្នុងទូរទឹកកកហូបបានយូរ ហើយស្រួយឆ្ងាញ់។ បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករស និងដាក់ទឹកត្រីបន្តិច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ