វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ឆ្អឹងជំនី ១គីឡូ កាប់ដុំៗ តាមចំណង់ចំណូលចិត្ត
– គ្រឿងបុក ៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច ខ្ទឹមស បុកចូលគ្នា)
– ម្សៅស៊ុប ១ស្លាបព្រាបាយ
– ទឹកប្រេងខ្យង ២ស្លាបព្រាបាយ
– ស្ករស ២ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាបាយ
វីធីធ្វើ៖
១. យកឆ្អឹងជំនី ប្រឡាក់ជាមួយគ្រឿងបុក ម្សៅស៊ុប ទឹកប្រេងខ្យង ស្ករស និងអំបិល ប្រឡាក់ឲ្យសព្វគ្រឿងល្អ រួចទុកចោលប្រហែល ៣០នាទី
២. បន្ទាប់មកយកទៅអាំង ឬចៀន តាមចំណង់ចំណូលចិត្ត រួចជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ