ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើបុកល្ហុងក្តាមសេះ! (មានវីដេអូ)

16-Aug-2018 04:51 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ក្តាមសេះ ១ធំល្មម

– ល្ហុងខ្ចី ១ផ្លែធំល្មម ឈូសជាសរសៃៗ

– ការ៉ុត ១ផ្លែល្មម ឈូសជាសរសៃៗ

– សណ្តែកកួរ ៣-៤ កាត់ខ្លីល្មម

– ប៉េងប៉ោះ ៣-៤ផ្លែ កាត់ជាដុំ

– ម្ទេស ៤-៦ផ្លែ

– ខ្ទឹមស ៧កំពឹស

– សណ្តែកដី បង្គាក្រៀម មួយមុខ ២ស្លាបព្រាបាយ

– ទឺកត្រី ស្ករ ទឹកក្រូចឆ្មារ មួយមុខ ២ស្លាបព្រាបាយ

វិធីធ្វើ៖

១. ដាក់ខ្ទឹមស និងម្ទេសចូលត្បាល់បុកឲ្យម៉ត់បន្តិច រួចសណ្តែកកួរ ប៉េងប៉ោះ ស្ករ ទឹកត្រី ទឹកក្រូចឆ្មារចូល បុកចូលគ្នា

 

២. រួចដាក់ក្តាមចូល បុកចូលគ្នា ហើយដាក់ល្ហុង និងការ៉ុតចូល បុកចូលគ្នា

 

៣. ហើយដាក់សណ្តែកដី បង្គាក្រៀមចូល បុកចូលគ្នាឲ្យសព្វ រួចដួសចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ