វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ត្រីឆ្អើរ ២០០ក្រាម (បេះយកសាច់)
– ម្កាក់ ៦–៨ផ្លែ សាប់ ឬឈូសសរសៃៗ
– ការ៉ុត ១ផ្លែល្មម សាប់ ឬឈូសសរសៃៗ
– ជីគ្រប់មុខ (តាមចំណង់ចំណូលចិត្ត)
– ម្ទេស ហាន់តូចៗ (តាមចំណង់ចំណូលចិត្ត)
– ខ្ទឹមសចិញ្រ្ចាំ ៥–៧កំពឹស
– ខ្ទឹមក្រហម ២–៣ដុំ ហាន់ស្តើងៗ
– បង្គាក្រៀម ១០០ក្រាម ត្រាំទឹកឲ្យទន់
– សណ្តែកដី ២០០ក្រាម បុកឲ្យម៉ត់
– ស្ករស ទឹកត្រី មួយមុខកន្លះស្លាបព្រាបាយ
វិធីធ្វើ៖
១. យកចានដាក់ម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី បង្គាក្រៀម ទឹកត្រី និងស្ករស ច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក់មើលល្មមតាមចំណង់ចំណូលចិត្ត
២. រួចដួដាក់ចាន ពេលហូបចាំដាក់ជី និងម្ទេសចូលពីលើ ជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ