វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើនំប៉័ងខ្ទិះ ឆ្ងាញ់ៗៗ មិនពិបាករកញុាំអាចធ្វើបាន ចំំណាយពេលខ្លី
+ គ្រឿងផ្សំ៖- នំប៉័ង ចិតចំណិតបញ្ឆិតៗ – ខ្ទិះដូង ២៤០មីលីលីត្រ – ស្ករស ២ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ- ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកបន្ថែម ស្ករស, អំបិល និងទឹកម្សៅមី។
២. បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតអាចយកមកញាំជាមួយនំប៉័ងបានហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស