វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ចេកណាំវ៉ា ១ស្និត
-ស្ករត្នោត ១១៥ក្រាម
-ស្ករស ៦០ក្រាម
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ខ្ទិះដូង ១កូនចាន
-សាច់ដូងស្រស់ កន្លះកូនចាន
-ស្លឹកតើយ ២សន្លឹក
វិធីធ្វើ៖
១.យកខ្ទះដាក់ស្ករត្នោត ស្ករស និងខ្ទិះដូងចូល កូរចូលគ្នាឲ្យរលាយសព្វល្អ រួចដាក់ស្លឹកតើយចូល ទុកមួយរំពុះ ហើយដាក់សាច់ដូង និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ពុះហើយលើកចេញពីចង្រ្កាន ទុកមួយឡែក
២.យកចេកបកសំបក រួចដាក់អាំង មើលក្រៀមល្មម យកមកដំ ឬសង្កត់ឲ្យសំប៉ែត ហើយលាបទឹកស្ករដែលធ្វើហើយ រួចយកទៅអាំងទៀតឲ្យស្ងួតទឹក
៣.រួចយកដាក់ចាន ពេលហូបអាចស្រោចទឹកស្ករ ឬហូបជ្រលក់ក៏បាន ឆ្ងាញ់អស់ទាស់។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ