ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ មើមខ្ទឹមជ្រក់!!

18-Aug-2018 10:54 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ មើមខ្ទឹមជ្រក់-គ្រឿងផ្សំ៖– ខ្ទឹមស មើមចាស់ៗ ១គីឡូ– ស្ករត្នោត ៣ វែក– ទឹកខ្មេះ ៣ វែក– អំបិល ១ ស្លាបព្រា– ទឹក ១ លីត្រ
របៀបធ្វើ៖
-យកខ្ទឹមស មើមចាស់ ទើបជីកពីដីមកថ្មីៗ មិនទាន់ស្ងួតសំបក កាត់ស្លឹកចេញ បកសំបកក្រៅ លាងអោយស្អាត។-ស្រុះមើមខ្ទឹម នឹង ទឹកក្តៅឧណ្ហៗ មួយស្របក់ ទើបស្រង់ចេញ សម្រស់អោយស្រស់ទឹក។
– តម្រៀបខ្ទឹម នៅក្នុងកែវស្អាតមួយ។-ដាំទឹក ១លីត្រ ជាមួយស្ករ អំបិល និងទឹកខ្មេះ។ ពេលពុះ លើកចេញពីភ្លើង ទុកអោយត្រជាក់ឧណ្ហៗ ទើបចាក់ចូលកែវខ្ទឹម។
– គ្របកែវអោយជិត ទុកហាលថ្ងៃ ប្រហែល ១អាទិត្យ នឹងជូរឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹមស