វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ឆ្អឹងជំនី ៥០០ក្រាម កាប់ដុំៗ
– គ្រឿងបុក ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ម្ទេស និងអំបិលបន្តិច បុកចូលគ្នា)
– ស្លឹកក្រូចសើច ៤-៥សន្លឹក
– ម្ទេស ២-៣គ្រាប់
– ទឹកត្រី ៣ស្លាបព្រាបាយ
– ស្ករ ២ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១. ដាក់ឆ្អឹងជំនីចូលខ្ទះ ដាក់ទឹកល្មមចូល រម្ងាស់សាច់ឲ្យឆ្អិន រួចដាក់គ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ
២. ដាក់ស្ករ ទឹកត្រីចូល ឆាច្របល់ឲ្យសព្វ រួចភ្លក្សមើលល្មមតាមចំណង់ចំណូលចិត្ត ហើយបេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ