ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

មានអ្វីកើតឡើងពេលអ្នកត្រាំជើងក្នុងទឹកកក ១៥វិនាទីជារៀងរាល់ថ្ងៃ? លទ្ធផលមិនធម្មតា!

19-Aug-2018 03:14 PM

រូបភាព


ដោយ: Uddam

វិធីធ្វើ
-គ្រាន់តែចាក់ទឹកត្រជាក់ចូលទៅក្នុងចានធំមួយ


-បន្ថែមដុំទឹកកកមួយចំនួនចូលក្នុងចាននោះ

-ដាក់ជើងរបស់អ្នកត្រាំក្នុងចានមួយនេះ (ត្រាំឱ្យលិចដល់កជើងរបស់អ្នក) រយៈពេល១០ទៅ១៥វិនាទីជារៀងរាល់យប់មុនពេលចូលគេង

-ប្រសិនបើអ្នកជាមនុស្សដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយខ្លាំង អ្នកអាចអនុវត្តន៍វារៀងរាល់ ៤ម៉ោងម្តង។

យោងតាមវេជ្ជបណ្ឌិតរុស្ស៊ីល្បីឈ្មោះម្នាក់លោក Sergei Bubnovkiy បានបង្ហាញពីវិធីសាស្ត្រដ៏ល្អមួយ ក្នុងការពង្រឹងដល់សារពាង្គកាយរបស់យើងឱ្យមានភាពរឹងមាំ នោះគឺការត្រាំជើងក្នុងទឹកត្រជាក់រយៈពេល១០ទៅ១៥វិនាទីជារៀងរាល់ថ្ងៃ។ ហើយលោកបានអះអាងបន្ថែមទៀតថា នេះគឺជាវិធីសាស្ត្រទប់ស្កាត់ជម្ងឺគ្រុនប្តាសាយនិងអាការៈប្តាសាយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលប្រឈមមុខនឹងជម្ងឺប្តាសាយជាញឹកញាប់ ងាយនឹងធ្លងនូវជម្ងឺគ្រុនផ្តាសាយ។ ដូចនេះ អ្នកចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធស៊ាំរបស់អ្នកឱ្យបានល្អ ដើម្បីការពារ និងជៀសវាងបញ្ហាសុខភាពផ្សេងទៀត។

ការសិក្សាថ្មីមួយបានធ្វើឡើងនៅក្នុងសកលវិទ្យាល័យ University of Virginia បានបង្ហាញថាទឹកត្រជាក់ គឺអាចជួយពន្លឿនដល់ការផលិតរបស់ norepinephrine ដែលជាអ័រម៉ូនដ៏សំខាន់សម្រាប់ពង្រឹង និងជំនួយដល់ប្រព័ន្ធស៊ាំរបស់អ្នកឱ្យកាន់តែរឹងមាំ ព្រមទាំងមានសុខភាពល្អ។ លើសពីនេះទៅទៀតទឹកកកនេះអាចជួយផ្តល់ផលប្រយោជន៍ជាច្រើនដល់រាងកាយរបស់អ្នកដូចជា៖

-កាត់បន្ថយការឈឺសាច់ដុំ៖ ត្រាំជើងរបស់អ្នកក្នុងចានទឹកត្រជាក់ដើម្បីបំបាត់ការឈឺចាប់ក្នុងសាច់ដុំ។

-ប្រឆាំងនឹងជម្ងឺបាក់ទឹកចិត្ត

នៅពេលដែលរាងកាយ ឬស្បែករបស់អ្នកបានប៉ះជាតិត្រជាក់ អាចធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាល បង្កើនអារម្មណ៍ល្អ ព្យាបាលជំងឺបាក់ទឹកចិត្តឱ្យបានរសាយជាងមុន។ រួមទាំងសារៈសំខាន់ជាច្រើនទៀតមានទាំងការថែរក្សាស្បែក បង្រួមរន្ធញើស ធ្វើឱ្យសក់ភ្លឺរលោង។
ដូចនេះ អ្នកគួរតែទម្លាប់ប្រើប្រាស់វិធីសាស្ត្រមួយនេះជារៀងរាល់ថ្ងៃឱ្យបានទៀងទាត់។

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត