ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
រូបមន្តធម្មជាតិកម្ចាត់សារធាតុខ្លាញ់ក្នុងពោះវៀន និងក្បាលពោះ
គ្រឿងផ្សំ៖ ល្ហុង១ផ្លែ ទឹក៤លីត្រ និងស្លឹកតើយ ១០សន្លឹក។
វិធីធ្វើ៖
-យកផ្លែល្ហុងចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម
-ដាក់ដាំទឹក៤លីត្រឲ្យពុះ រួចដាក់ល្ហុង និងស្លឹកតើយចូល រួចទុកឲ្យពុះរយៈពេលប្រមាណ ១០នាទី
អ្នកអាចយកទឹករបស់វាមកឆុងជាមួយតែទុករយៈពេល៥នាទី រួចស្រង់យកកាកតែចេញ។
វិធីប្រើប្រាស់៖
-អាចទទួលជាប្រចាំបាន
-ចំណែកឯទឹកដែលនៅសល់ អាចរក្សារទុកក្នុងទូរទឹកកកបានប្រមាណ ២-៣ថ្ងៃ
-ពេលអ្នកចង់ទទួលទានអាចយកមកកំដៅឡើងវិញ ហើយឆុងជាមួយតែពិសាបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត