ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើជ្រក់ស្លឹកត្រចៀកជ្រូក!!ឆ្ងាញ់

20-Aug-2018 03:03 PM

រូបភាព


ដោយ: Uddam

របៀបធ្វើជ្រក់ស្លឹកត្រចៀកជ្រូក !ស្រក់ទឹកមាត់ទៀតហើយ

+គ្រឿងផ្សំ:-ត្រចៀកជ្រូក -គល់ស្លឹកគ្រៃ ៤ គល់ ដំអោយបែក កាត់ខ្លី -ខ្ញី ហាន់ស្តើងៗ -ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ -រំដេង -ម្ទេស តាមចំនូលចិត្ត -អំបិល -ទឹកក្រូចឆ្មារ -ស្ករស -អំបិល -ទឹកត្រី-ឆៃថាវ ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)-ការ៉ុត ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
-ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម+របៀបចំអិន:
– ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គល់ស្លឹកគ្រៃ ខ្ញីរំដេង អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។– យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។- បុកម្ទេសនឹងខ្ទឹមលាយគ្រឿងផ្សំ លាយចូលគ្នា ភ្លក់មើលម៉ាល្មម។
– យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ ទឹកត្រីបុកចូលទាំងអស់ រួចយក កូរអេាយសព្វ បិទគំរបអោយជិត ទុកចោល ១ម៉ោង ទៅ ២ ម៉ោង អាចទទួលទានបានហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស