ឱសថបុរាណធម្មជាតិ
រកាំមិនត្រឹមតែមានរសជាតិជូរអែមឆ្ងាញ់ប៉ុណ្ណោះទេ តែរកាំក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ!
រូបភាព
រុក្ខជាតិ៖ រកាំ
ផ្នែកប្រើប្រាស់៖ ផ្លែ ស្លឹក។
កន្លែងដាំដុះ៖ ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ ធ្លាប់ប្រទះឃើញនៅខេត្តកោះកុង។ បន្តពូជដោយគ្រាប់។
លក្ខណៈរុក្ខជាតិ៖ ជាតាលព្រឹក្ស ធាងដុះចេញពីដី តាមធាងមានបន្លាច្រើន។
ស្លឹក៖ ស្លឹកដុះចេញពីធាង ជាស្និតមិនរៀបរយ (រាងដូចស្លឹកផ្តៅសោម)។
ផ្កា៖ កញ្ចុំផ្កាចេញពីគល់ប្រគាបស្លឹក។
ផ្លែ៖ ចេញជាធ្លាយ ផ្លែនីមួយរាងស៊ុតស្រួចចុងក្រហមជាំ មានរសជាតិជូរអែម។ សំបកផ្លែមានរោមច្រើនបែបជាបន្លា។
ការព្យាបាល៖
-ផ្លែ៖ ទទួលទានព្យាបាលរោគស្លេស្ម៍ ក្អក និងហើមក្បាលជង្គង់។
-ស្លឹក៖ ទំលាក់ស្លេស្ម៍ ឈាមក្តៅ។
កំរិតប្រើ៖ ប្រើពី ៣០-៥០ក្រាម ដាំផឹកក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ