ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសាច់ប៉ាតេ!!

21-Aug-2018 10:21 AM

រូបភាព


ដោយ: Uddam

វិធីធ្វើសាច់ប៉ាតេគ្រឿងផ្សំ:- សាច់ជ្រូកសុទ្ធ ១ គីឡូក្រាម- ម្សៅអង្ករ (បានប្រភេទស្រូវសាលីរឹតតែល្អ) ១ កែវពេញ ឬ ១០ ស្លាបព្រាបាយ- ម្សៅមី ១ ស្លាបព្រាកាហ្វេ- ស្ករស ២ ទៅ ៣ ស្លាបព្រាបកាហ្វេ- ទឹកត្រី ៤ ទៅ ៥ ស្លាបព្រាបាយ- ម្រេច ២ ទៅ ៣ ស្លាបព្រាកាហ្វេ- ម្សៅស៊ុបរ៉ត់ឌី ១/២ ស្លាបព្រាកាហ្វេ- ខ្ទឹមសដំខ្ទេច ១ មើមធំ- ក្រដាសអាលុយមីញ៉ូម១ដុំសម្រាប់រុំ ឬស្លឹកចេកក៏បាន– ទឹកកក ៤ ឬ ៥ ដុំរបៀបធ្វើ:
១. កិនឬបុកគ្រឿងផ្សំទាំងអស់ចូលគ្នាជាមួយសាច់ជ្រូកឱ្យម៉ដ្ឋរមួតល្អ
២. ច្រកដាក់ថង់ កប់ក្រោមទឹកកក ១ ម៉ោង
៣. បើកធុងទឹកកក ហើយមើលថាតើសាច់ប៉ាតេស្អិតចូលគ្នាល្អឬនៅ បើស្អិតល្អ ដកវាចេញ
៤. យកសាច់រុំជារាងមូល ឬជ្រុងតាមតម្រូវការ រួចវិចក្នុងក្រដាសអាលុយមីញ៉ូម ឬ ស្លឹកចេក ហើយចំហុយ ៣០ នាទីជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស