ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ឃ្លង់ល្ពៅ
ជំងឺឃ្លង់ល្ពៅ គឺជាជំងឺម្យ៉ាង ដែលធ្វើឲ្យកោសិកាស្បែករបស់លោកអ្នកងាប់ ហើយរបកចេញពីស្បែកធម្មជាតិរបស់អ្នក និងធ្វើឲ្យស្បែកប្រែពណ៌ទៅជាពណ៌សស្លេក ឬក្រហម។
មានហេតុផលជាច្រើន ដែលជំរុញឲ្យមាន ជំងឺនេះដូចជា ប្រព័ន្ធភាពស៊ាំនៃកោសិកា ស្បែកចុះខ្សោយ តំណរពូជ ការឆ្លងមេរោគ ផ្សិតដូចជាការកើតភ្លឺ ជំងឺស្បែកនានា កង្វះវីតាមីនបេ12 និង ការស្ថិតនៅ ក្រោមកាំរស្មីព្រះអាទិត្យ។
រុក្ខជាតិ៖
-ស្លឹកដើមដង្កៀបក្ដាម
-ក្រូចឆ្មារ។
វិធីធ្វើ៖
-កិនយកទឹកដង្កៀបក្តាម ១ ស្លាបព្រាកាហ្វេ រួចយកទៅលាយនឹងទឹកក្រូចឆ្មារ ៥ គ្រាប់
វិធីប្រើប្រាស់៖
– លាបនៅលើកន្លែងមានបញ្ហា
-ទុកចោល ២០ នាទី សឹមលាងទឹកចេញ
-លាបរាល់ថ្ងៃរហូតបាត់ស្នាម។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
អត្ថបទបន្ថែម៖ ដង្កៀបក្តាមជួយព្យាបាលក្អក ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវទៀតផង! ចែកគ្នាដឹងផង!
-អត្ថបទដោយ៖ អ៊ាង សុផល្លែត
*ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។
*ការព្យាបាល៖
– ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត
– ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់
– សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត្រ
– មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង
– ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល
– ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ