ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយដំណើបសង់ខ្យាទុរេន! (មានវីដេអូ)

22-Aug-2018 04:21 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– បាយដំណើប ២កូនចាន

– សាច់ទុរេន ១-២កូនចាន

– ខ្ទិះដូង ២កូនចានកន្លះ

– ស្ករ កន្លះកូនចាន

– អំបិល កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១. យកឆ្នាំងចាក់ខ្ទិះដូងចូល រួចដាក់ស្ករ និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ ហើយដាក់សាច់ទុរេនចូល ច្របល់ចូលគ្នាឲ្យសព្វ

 

២. យកបាយដំណើបដាក់ចាន រួចដួសសង់ខ្យាទុរេនដាក់ចូលពីលើ ជាការស្រេច។ អាចបន្ថែមសាច់ទុរេនខាងក្រៅទៀតក៏បាន តាមចំណង់ចំណូលចិត្ត។

 

វីដេអូប្រភពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ