ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើខសរសៃសាច់គោ នំបុ័ង!!

22-Aug-2018 04:25 PM

រូបភាព


ដោយ: Uddam

ខសរសៃសាច់គោ នំបុ័ង

គ្រឿងទេស –  ខ្ទឹមក្រហម  ខ្ទឹមស  ខ្ទឹមបារាំង  ស្លឹកក្រូច ម្ទេសក្រហម  រមាត ផ្កាច័ន្ទ ម្រេច –  សាច់គោ ១គីឡូ- សរសៃគោ ១គីឡូ- ស្ករត្នោត បីស្លាបព្រា- ទឹកត្រី បីវែក- អំបិល កន្លះស្លាបព្រាកាហ្វេ- ម្រេចបុក ១ស្លាបព្រាបាយការុត៤ និង ដំឡូងបារាំង៤របៀបធ្វើ៖- លីងខ្ទឹមបារាំង ខ្ទឹមក្រហមឱ្យ​ឈ្ងុយ ទើប​ដាក់​ខ្ទឹមស​លីង​ឱ្យឈ្ងុយ​ ហើយដួសចេញ។លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច ឱ្យឈ្ងុយ ដួសចេញ យកទៅ​បុក​ឱ្យម៉ត់ ទើប​ចាក់​ខ្ទឹមលីង​ចូល បុក​ឱ្យ​សព្វចូល​សាច់គ្នា​ឱ្យបាន​មួយ​ចានចង្កឹះ។ យកសរសៃគោ​លាង​ឱ្យស្អាត ហាន់ដុំៗតូច យកទៅស្ងោរឱ្យ​ផុយ រួចស្រង់​ចេញ​លាង​ទឹកឱ្យស្អាត។ហាន់សាច់គោដុំៗ រួចដាក់​លាយ​សរសៃ​គោស្ងោរ យកទៅ​ប្រលាក់​នឹងគ្រឿង​បុក​ខាងលើ លាយ​ស្រាស២វែក និង​ម្រេចបុក កញ្ជ្រាវ​ឱ្យសព្វ ទុកមួយ​អន្លើ ចំនួន ១ម៉ោង។ កាត់ការុត និង ដំឡូងបារាំងដុំៗ ។ កម្លោចស្ករត្នោត​ក្នុងឆ្នាំង​មួយឱ្យ​ក្រហម រួចចាក់​ទឹកត្រី​ចូល កូរឱ្យ​សព្វទើប​ចាក់សាច់​គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់​បន្លែ​ចូល ថែមទឹក​ស្ងោរ​រំងាស់ ទាល់​តែ​ផុយ​សាច់។– ភ្លក្សថែមថយ តាម​ចំណូល​ចិត្ត។ បើចង់ឱ្យ​កាន់​តែឈ្ងុយ ថែម​សន្លឹក​ក្រូចសើច​ទៅក្នុង​ទឹកខ ហើយ​រំងាស់​ជាមួយ​សាច់។បើទទួលទាន​ជាមួយ​នំប៉័ង សូមរំងាស់​ឱ្យ​ខាប់ បើ​ទទួលទាន​ជាមួយ​គុយទាវ សូម​ថែម​ទឹក​ឱ្យ​រាវ ហើយ​ថែម ថយ​គ្រឿង​តាម​ចំណូលចិត្ត។ ពេលដួស​ដាក់​ចាន សូមឱ្យ​ស្លឹកខ្ទឹម និង​ស្លឹកក្រូច​សើច​ហាន់​ជាសរសៃ​ឆ្មារបំផុត៕