ឱសថបុរាណធម្មជាតិ
រូបភាព
ការរលាកប្រហោងក្នុងឆ្អឹងក្បាល ឬរលាករន្ធខ្យល់ ជាការរលាកភ្នាសទឹកស្លេស្មកនុងផ្លូវខ្យល់ (រន្ធខ្យល់) ដែលស្ថិតនៅខាងលើច្រមុះ ថ្ពាល់ និងថ្ងាស។ វាបង្កឡើងដោយសារបាក់តេរីដែលវាតែងតែវិវត្តន៍មុន ឬក្រោយការបង្ករោគដោយក្រុមវីរុស ដូចជាផ្តាសាយជាដើម។ រោគរលាករន្ធខ្យល់នេះក៏អាចកើតឡើងដោយសារតែការឈឺធ្មេញ ទឹកចូលរន្ធខ្យល់ ឬដោយសារខ្យល់បក់ខ្លាំង (ដូចគេផ្លុំ) ដាក់មុខដែរ។
ជាទូទៅនៅពែលលោកអ្នកប្រឹងញីសខ្យល់ចេញពីច្រមុះខ្លាំង ដូចជាពេលកើតផ្តាសាយ នោះវីរុសនឹងត្រូវបានរុញច្រានចូលទៅក្នុងរន្ធខ្យល់ជាមួយនឹងខ្យល់។ បន្ទាប់មកក្រោយពីផ្លូវនៅចន្លោះរន្ធខ្យល់ និងរន្ធច្រមុះរលាក និងត្រូវបានរាំងស្ទះ នោះខ្យល់ និងសំបោរ (ស្លេស្ម) គ្មាផ្លូវសម្រាប់ចេញរួច ដូច្នេះវាក៏បណ្តាលឲ្យមានការឈឺក្បាលដោយសាររលាករន្ធខ្យល់ជាខ្លាំង។
ខាងក្រោមជារូបមន្តឱសថធម្មជាតិព្យាបាល ជំងឺរលាកប្រហោងក្នុងឆ្អឹងក្បាល ឬរលាករន្ធខ្យល់
រុក្ខជាតិ៖ ផ្កាអង្គាដី។
អង្គាដីត្រូវបានគេដាក់ឈ្មោះបែបនេះដោយសារវាផ្កាពណ៌ស ធំរាងដូចជាផ្លែសន្ទូច ឬចំណិតលោកខែពាក់កណ្តាល ឬមានផ្កាខ្លះចេញមកមានពណ៌ក្រមៅ។ រុក្ខជាតិមានដើមផុយ មានបែកមែកច្រើនល្មម និងរាងស្រឡូននេះអាចលូតដល់កំពស់ ១០ម៉ែត្រ។ ស្លឹកច្រើនដុះចេញជាគូៗដាច់ៗពីគ្នាលើធាងស្លឹកតែមួយ គឺអាចមានប្រវែង ២៨សង់ទីម៉ែត្រហើយស្លឹកគូៗនេះអាចមានដល់ទៅ ១៦ ឬ៣០គូ។ ស្រទាប់ត្របកផ្ការាងដូចកណ្តឹង/ជួង ចំណែកផ្លែ (មានសំបកស្រោប) មានប្រវែងពី ៣០ ទៅ ៥០សង់ទីម៉ែត្រ ហើយមានគ្រាប់រាងដូចជាតម្រងនោមពណ៌ត្នោតនៅខាងក្នុង។ ស្លឹកដ៏ទន់ល្មើយ និងផ្លែអង្គាដី រួមទាំងផ្កាផងត្រូវបាយយកទៅធ្វើជាបន្លែបរិភោគ។
វិធីធ្វើ និងប្រើប្រាស់៖
-ច្របាច់ ឬកិនផ្កាអង្គាដីយកតែទឹក
-យកជាតិទឹកនេះលាយជាមួយនឹងទឹកឃ្មុំ នៅក្នុងកម្រិត ១:៥ ឬទឹកស្លឹកអង្គាដីមួយស្លាបព្រាកាហ្វេ ទឹកឃ្មុំប្រាំស្លាបព្រាកាហ្វេ។ ប្រើ ១ ឬ ២
-បន្តក់តាមច្រមុះ ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត